(អ៊ីស្លាម៉ាបាដ)៖ គ្រោះរញ្ជួយដី កម្រិតរហូតទៅដល់ ៦,៦ នៃរង្វាស់រ៉ិចទ័រនេះ បានវាយប្រហារ តំបន់ដាច់ស្រយាលមួយ ក្នុងប្រទេសប៉ាគីស្ថាន បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ១៣នាក់ ផ្សេងទៀត រងរបួស។ នេះបើតាមការចេញផ្សាយពី Channel News Asia នៅព្រឹកថ្ងៃច័ន្ទ ទី១១ ខែមេសា ឆ្នាំ២០១៦។
គ្រោះរញ្ជួយដីខាងលើនេះ បានវាយប្រហារខ្លាំង នៅតំបន់ភ្នំរបស់ប្រទេស អាហ្វហ្គានីស្ថាន ជាប់ព្រំដែន ជាមួយប្រទេសប៉ាគីស្ថាន កាលពីវេលាម៉ោង ៦:២៨ នាទីព្រឹក ថ្ងៃច័ន្ទនេះ ម៉ោងនៅទីក្រុងសិង្ហបុរី ហើយវាក៏បានបង្កការញ័ររញ្ជួយ ដល់ប្រទេសចំនួន ពីរផ្សេងទៀត។ នេះបើតាមការព្យាករណ៍របស់ភ្នាក់ងារ ភូមិសាស្ត្រអាមេរិក។
ប្រជាជនប៉ាគីស្ថាន នៅតំបន់ភាគខាងត្បូង រដ្ឋធានីអ៊ីស្លាម៉ាបាដ បានដឹងពីការញ័ររញ្ជួយនេះ ខ្លាំងជាងគេ ហើយអគារស្នាក់ និងអាគារពាណិជ្ជកម្មនានា នៅតំបន់នោះ ក៏បានទទួលរងការបំផ្លិចបំផ្លាញ គួរឲ្យកត់សម្គាល់ ផងដែរ។ ដោយឡែក នៅប្រទេសតាជីគីស្ថាន និង ឥណ្ឌា ក៏បានទទួលរងការញ័ររញ្ជួយដែរ ប៉ុន្តែមិនបានបង្កឲ្យមានមនុស្សស្លាប់ និងរបួសនោះទេ៕
មតិយោបល់