ព័ត៌មានជាតិ

គួរឲ្យអាសូរ! បុរសម្នាក់ជិះម៉ូតូ ត្រូវរថយន្តបុកស្លាប់ ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យ

រតនគិរី: នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៦និង៥៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្ដាលឲ្យរងស្លាប់ម្នាក់ នៅផ្លូវជាតិលេខ 78A ស្ថិតក្នុងភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានអ្នកបើកបរម៉ូតូឈ្មោះ ស៊ី សុធាត់ ហៅតួ ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ សព្វថ្ងៃរស់នៅភូមិ-ឃុំកើតហេតុ ជិះម៉តូម៉ាក ZOOMER ពាក់ផ្លាកលេខ ស្ទឹងត្រែង 1C 0483 ពណ៌ក្រហម ដល់ចំណុចកើតហេតុ ត្រូវរថយន្តមួយគ្រឿងជិះគ្នា២នាក់, អ្នកបើកបរ១-ឈ្មោះ ស៊ិន វាសនា ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ បើករថយន្តម៉ាក HYUNDAI MIGHTY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F 2066,២-ឈ្មោះ សុខ លីដា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ទាំងពីរនាក់ប្ដីប្រពន្ធ មានទីលំនៅភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុក រមាសហែក ខេត្តស្វាយរៀង បានបុកអ្នកបើកបរម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់និងស្លាប់ ខណ:ដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ ។

មូលហេតុ៖ បណ្តាលមកពីជិះម៉ូតូចូលកន្លងផ្លូវរថយន្ត ។

បច្ចុប្បន្នរថយន្ត និងម៉ូតូយកមករក្សាទុកនៅប៉ុស្ដិ៍ឡាមិញ ចំណែកសាកសពជនរងគ្រោះបាន
ធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់