ភ្នំពេញៈ សារពីប្រិយមិត្តអ្នកអានបានផ្ញើមកអង្គភាព Post News ឲ្យជួយផ្សព្វផ្សាយពីសកម្មភាពនៃក្រុមជនឆបោកដើរបោកប្រាស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ៖ រូបភាពខាងក្រោមនេះ គឺជាបុរសម្នាក់ជាជនបោកប្រាស់ក្នុងចំណោមបក្ខពួកច្រើននាក់ទៀត ដោយយកឈ្មោះក្រុមហ៊ុនផ្សេងៗមកបោកថា ជាបុគ្គលិករបស់ក្រុមហ៊ុន ហើយយកសាប៊ូដុះខ្លួន ចែក Free ហើយឲ្យយើងកោសរង្វាន់ បើយើងកោសបានរង្វាន់ធំទូរស័ព្ទដៃ វាឲ្យយើងបង់លុយឲ្យវាថ្លៃសេវាកម្ម 40$ ហើយឲ្យទូរស័ព្ទនោះមកយើងតែជាទូរស័ព្ទ Nokia ចិន តែខ្ញុំស្គាល់ច្បាស់ អត់បានចាញ់បោកវាទេ។
សូមបងប្អូនប្រុងប្រយ័ត្នផងចំពោះជនខិលខូចទាំងនេះផង វាមានគ្នាច្រើនដើរតាមខេត្ត។
សូមបងប្អូនជួយ Share បន្តផង ដើម្បីកុំឲ្យពួកគេយកឈ្មោះក្រុមហ៊ុនគេ មកបោកប្រាស់បន្តបែបហ្នឹងទៀត!!៕
សូមអរគុណ!
មតិយោបល់