កីឡាករ Olivier Giroud មិនចង់ឲ្យក្លិបកាំភ្លើងធំ នឹងអ្នកចាត់ការទូទៅលោក Arsene Wenger ទិញកីឡាករខ្សែប្រយុទ្ធផ្សេងទៀតនោះទេ ខណៈដែលទីផ្សារបើកនៅខែមករា ខាងមុខនេះ។
កីឡាករសញ្ជាតិបារាំង រូបនេះ បានប្រាប់ដល់អ្នកសារព័ត៌មានឲ្យដឹងថា Wenger កំពុងតែសំឡឹង នឹងបង្កើនសក្តានុពល នៅ Emirates ដើម្បីធ្វើយ៉ាងណា ទទួលបានពានរង្វាន់ Premier League នៅឆ្នាំនេះ ខណៈដែល ១០ ឆ្នាំកន្លងមកមិនដែលទទួលបាននោះ។
នៅរដូវកាលនេះដែរ កីឡាករ Olivier Giroud រកគ្រាប់បាល់បាន ១១ គ្រាប់ រួមទាំង បាល់ ១ គ្រាប់ដែលខ្លួនស្វែងរកកាលពីថ្ងៃអាទិត្យ ដោយឈ្នះ ក្លិប Newcastle នោះ ហើយក៏ជាគ្រាប់បាល់ដែលធ្វើឲ្យ កាំភ្លើងធំឡើងទៅកាន់ កំពូលតារាងសារជាថ្មីផងដែរ។
កីឡាករវ័យ ២៧ ឆ្នាំរូបនេះ បានប្រាប់ដល់ស្ថានីយ៍ទូរទស្សន៍បារាំងថា ប្រសិនបើ Arsene Wenger ចង់ឲ្យខ្ញុំសម្រាកគាត់នឹងអាចធ្វើវាបាន ដោយមិនចាំបាច់ទិញកីឡាករថ្មីនោះទេ ។ ជាក់ស្តែង Lukas Podolski គឺជាចំណុចល្អដែលអាចនឹងវិលត្រលប់មកវិញ ហើយ Theo Walcott អាចលេងជាខ្សែប្រយុទ្ធ ដោយយើងមានទាំងបរិមាណ និងគុណភាព។
កីឡាកររូបនេះបាននិយាយយ៉ាងខ្លីថា ខ្ញុំមិនចង់ឃើញ ខ្សែប្រយុទ្ធថ្មីមកកាន់ក្លិបនេះឡើយ៕
មតិយោបល់