នេប៉ាល់ៈ លោកតា Durga Kami បានក្លាយជាសិស្សដ៏ចាស់ជាងគេបំផុត ក្នុងប្រទេសនេប៉ាល់ ដោយមានអាយុ៦៨ឆ្នាំ បន្ទាប់ពីគាត់សម្រេចចិត្តវិលត្រឡប់ទៅសាលា និងបញ្ចប់ការសិក្សារបស់គាត់។ នេះបើយោងតាម bbc ចុះផ្សាយនៅពេលថ្មីៗនេះ។
Durga Kami មិនបានបញ្ចប់ការសិក្សាតាំងពីក្មេងវ័យ ហើយក៏ចង់ដាក់ទិសដៅក្លាយជាគ្រូបង្រៀនផងដែរ។
បើទោះបីជាដើរក្នុងស្ថានភាពកាន់ឈើច្រត ប៉ុន្តែ Kami បានធ្វើដំណើរដ៏វែងឆ្ងាយពីផ្ទះ មកកាន់សាលារៀនដោយខ្លួនឯង ជារៀងរាល់ថ្ងៃ។
បច្ចុប្បន្នលោក Kami បានសិក្សានៅថ្នាក់ទី១០ ដោយសិក្សាជាមួយនិងក្មេងៗ ដែលមានអាយុ១៤ទៅ១៥ឆ្នាំ។
សិស្សដែលចាស់ជាងគេក្នុងប្រទេសនេប៉ាល់រូបនេះបាននិយាយថា ដើម្បីបំភ្លេចទុក្ខ ខ្ញុំត្រូវទៅរៀន បន្ទាប់ពីប្រពន្ធខ្ញុំស្លាប់ ហើយចង់សិក្សាដល់ស្លាប់ ដោយមិនខ្វល់ពីឧបសគ្គនោះទេ៕
មតិយោបល់