ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

៧នាក់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ឡានក្រុងពីរគ្រឿងបុកគ្នានៅវៀតណាម

វៀតណាម: យ៉ាងហោចណាស់ មានមនុស្សចំនួន៧នាក់បានស្លាប់ដោយសារតែរថយន្តក្រុងពីរគ្រឿង បានបុកគ្នាពេញទំហឹងនៅពេលដែលបានធ្វើដំណើរឆ្លងកាត់ នៅភ្នំមួយនៅក្នុងទីក្រុងដាឡាត់ នៅក្នុងខេត្តឡាំដុង ប្រទេសវៀតណាម នៅថ្ងៃអាទិត្យនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៩ មិថុនានេះ។

រថយន្ដក្រុងមួយគ្រឿងបានដឹកអ្នកដំណើរជាង ៤០ នាក់ត្រូវបានគេរាយការណ៍ថាបានដាច់ហ្វ្រាំងរបស់ខ្លួន ខណ:ពេលឆ្លងកាត់ដំណាក់ភ្នំ Prenn នៅក្នុងខេត្តដាឡាត់។ រថយន្ដក្រុងខាងលើនេះ បានបុកកម្មករកំពុងធ្វើការដ្ឋាននៅតាមដងផ្លូវ ហើយក៏ជ្រុលទៅបុករថយន្ដក្រុងដឹកភ្ញៀវទេសចរមួយគ្រឿផ្សេងទៀត ដែលដឹកមនុស្ស ២០នាក់ ដែលបានធ្វើដំណើរពីទិសផ្ទុយគ្នា។ នេះបើយោងតាមកាសែតអនឡាញជាផ្លូវការនៃខេត្តឡាំដុង។

គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោងប្រហែល ១០និង៣០នាទីព្រឹក ត្រូវនឹងម៉ោងក្នុងស្រុក នៅថ្ងៃអាទិត្យនេះ។ របាយការណ៍នេះបានឱ្យដឹងថា កម្មករការដ្ឋានផ្លូវនិងអ្នកដំណើរនៅលើរថយន្តក្រុងនេះ មានភ្ញៀវទេសចរចំនួន ៦បានស្លាប់នៅនឹងកន្លែងកើតហេតុ។ រីឯអ្នកដំណើរម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្រុងដាឡាត់ ដើម្បីសម្រាកព្យាបាលផងដែរ៕

gggg

មតិយោបល់