ភ្នំពេញៈ នៅមុននេះបន្តិចរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ លោក ងួន សុបិន កវីនិពន្ធដែលចូលចិត្តធ្វើឲ្យគេស្រក់ទឹកភ្នែកតាម បានបង្ហោះបទថ្មីរបស់ ម៉ៅ ហាជី ដែលសបញ្ជាក់យ៉ាងច្បាស់ថា អតីតបេក្ខជន Cambodian idol ចំណាត់ថ្នាក់ទី២ ពិតជាសម្ងំច្រៀងក្នុងផលិតកម្មថោនពិតមែន ។
តាមរយៈវីដេអូឃ្លិប ដែលមានរយៈពេល ៣នាទីនិង៥៤វិនាទី គឺជាបទរបស់ ម៉ៅ ហាជី ក្រោមចំណងជើងថា «ពុក» ។
លោក ងួន សុបិន បានសរសេរថា «ពេលនេះមេឃកុំពុងភ្លៀង ហើយថ្ងៃនេះជាទិវាបុណ្យឪពុកលើពិភពលោក សំរាប់ខ្ញុំមិនមានពាក្យអ្វីច្រើននិយាយទៅកាន់ពុកទេ គ្រាន់ចង់ប្រាប់ពុកថា ខ្ញុំស្រលាញ់ពុកហើយអគុណពុកសំរាប់ជីវិតមួយនេះដែលពុកព្យាយាមអោយកូនក្លាយជាមនុស្សល្អ អគុណពុក ពីម៉ៅ ហាជី»។
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖


https://www.youtube.com/watch?v=m6X510XXXNg&feature=youtu.be
មតិយោបល់