វៀតណាម: នៅវៀតណាមមានអ្នកចូលរួមបោះឆ្នោតទូទាំងប្រទេសជាង ៦៩,២៦៥លាននាក់ ដើម្បីបោះឆ្នោតជ្រើសរើសតំណាងសភារនិងជាសមាជិកនៃក្រុមប្រឹក្សាគ្រប់ថ្នាក់ទាំងអស់របស់ប្រជាជន។
ការបោះឆ្នោតដែលបានជ្រើសរើសតំណាងនៅរដ្ឋសភាជាតិលើកទី១៤ និងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ទាំងអស់សម្រាប់អាណត្តិ ២០១៦-២០២១ បានចាប់ផ្តើមនៅថ្ងៃអាទិត្យ ម៉ោង៧ព្រឹកនេះ នៅឯស្ថានីយ៍បោះឆ្នោត ៩១.៤៧៦កន្លែងនៅទូទាំងប្រទេស។ មានបេក្ខជនតំណាង ៥០០នាក់ នឹងត្រូវបានជាប់ឆ្នោតរដ្ឋសភាជាលើកទី១៤ របស់ប្រទេសវៀតណាម ក្នុងចំណោមបេក្ខជន ៨៧០នាក់។
ក្នុងចំណោមតួលេខនេះ មានបេក្ខជន ៣៣៩នាក់ ជាស្រ្តី មានចំនួនស្មើនឹង ៣៨,៩៧ភាគរយ ខណៈបេក្ខជន២០៤នាក់គឺមកពីជនជាតិភាគតិច ដែលធ្វើឱ្យកើនឡើង ២៣,៤៥ ភាគរយ នេះបើយោងតាមបញ្ជីឈ្មោះបេក្ខជន ដែលបានចេញផ្សាយដោយក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត (គជប) នៅចុងខែមេសា។
បេក្ខជនសរុប ៩៧នាក់ គឺមិនមែនជាសមាជិកបក្សកុម្មុយនីស្តវៀតណាម ហៅកាត់ថា (CPV) ដែលមានចំនួន ១១,១៥ភាគរយ ខណៈដែលបេក្ខជន ១៦៨នាក់ បោះឆ្នោតតំណាងរដ្ឋសភាលើកទី១៣ ។
ទន្ទឹមនឹងនេះដែរ ក្រុមប្រឹក្សាប្រជាជននៅទូទាំងខេត្តប្រទេសវៀតណាម នឹងមានតំណាង ៣.៩១៨ ដែលមានបេក្ខជន ៦.៥២៨នាក់ ។ នៅថ្នាក់ស្រុកជាច្រើន ដូចជា មានតំណាង ២៤.៩៩៣ ក្នុងចំណោមបេក្ខជន ៤១.៧៧៧នាក់ នឹងត្រូវបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា។ តួលេខរៀងសម្រាប់កម្រិតសហគមន៍គឺ មាន ២៩៤.០៥៥ និង ៤៩៧.៣១២។
ការបោះឆ្នោតនេះត្រូវបានគេគ្រោងរហូតដល់ម៉ោង ៧រសៀលថ្ងៃអាទិត្យ។លទ្ធផលនៃការបោះឆ្នោតរបស់តំណាងរដ្ឋសភាទី១៤នេះ នឹងត្រូវប្រកាសក្នុងរយៈពេល២០ថ្ងៃ បន្ទាប់ពីការបោះឆ្នោតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃសុក្រកន្លងមក។
សម័យប្រជុំដំបូងនៃរដ្ឋសភាទី១៤ គ្រោងនឹងកោះប្រជុំនៅខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ នៅពេលដែលគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានិងថ្នាក់ដឹកនាំរបស់រដ្ឋ នឹងត្រូវបានជាប់ឆ្នោតឡើងវិញ។
សូមជម្រាបថា កាលពីអំឡុងអាណត្តិលើកទី១៣ របស់រដ្ឋសភាវៀតណាម មេដឹកនាំកំពូលជំនួសតំណែងរបស់ប្រទេសនេះ។ នៅថ្ងៃទី៣១ ខែមីនា លោក Nguyen Thi Kim Ngan បានក្លាយជាប្រធានរដ្ឋសភាដំបូងរបស់ប្រទេសនេះ ខណៈដែលលោក Tran Dai Quang បានជាប់ឆ្នោតជាប្រធានាធិបតីថ្មីនេះ នៅថ្ងៃទី២ ខែមេសា និងលោក Nguyen Xuan Phuc ត្រូវបានជ្រើសរើសជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសនេះ នៅថ្ងៃទី៧ ខែមេសា៕
មតិយោបល់