អេហ្ស៊ីប: បើយោងតាមប្រភពគណៈកម្មាធិការស៊ើបអង្កេតបាននិយាយថា គណៈកម្មាធិការស៊ើបអង្កេតគ្រោះថ្នាក់យន្ដហោះ អេហ្ស៊ីប នឹងវិភាគពីទំហំនៃការខូចខាតនៅក្នុងប្រអប់ខ្មៅសម្រាប់ថតសម្លេងចងចាំមុនពេលកំណត់ក្នុងពេលឆាប់ៗនេះ បើសិនជាអាចត្រូវបានជួសជុលនៅក្នុងប្រទេស អេហ្ស៊ីប ឬផ្ញើទៅបរទេស។
ប្រអប់ខ្មៅទី២ ដែលបានថតសំឡេងរបស់យន្តហោះអេហ្ស៊ីប EgyptAir 804 ត្រូវបានក្រុមអ្នកស្រាវជ្រាវរកឃើញ។ យន្តហោះអេហ្ស៊ីបដែលបានធ្លាក់ចូលសមុទ្រមេឌីទែរ៉ាណេ កាលពីថ្ងៃទី១៩ ឧសភា ឆ្នាំ២០១៦ បានចេញដំណើរពីប្រទេសបារាំង ទៅប្រទេសអេហ្ស៊ីប ដែលបានបណ្តាលឲ្យមនុស្សស្លាប់ចំនួន ៦៦នាក់ផងដែរ។
គួរជម្រាបថា កាលពីយប់ថ្ងៃទី១៦ ខែមិថុនាម្សិលមិញ ក្រុមស្រាវជ្រាវខាងលើ ក៏បានរកឃើញប្រអប់ខ្មៅទី១ នៃយន្តហោះអេហ្ស៊ីប EgyptAir 804 នេះផងដែរ។
ប្រអប់ខ្មៅ (Black Box) ដែលបានរកឃើញនេះ ត្រូវបានស្រង់ចេញពីសមុទ្រមេឌីទែរ៉ាណេ ហើយប្រអប់ខ្មៅនេះ វាបានថតសំឡេងឆ្លើយឆ្លងរបស់អ្នកបើកបរយន្តហោះផងដែរ។ ប្រអប់ខ្មៅទាំងពីរ នឹងបញ្ហាញថាតើមូលហេតុអ្វីឲ្យប្រាកដបានជាយន្តហោះដឹកអ្នកដំណើរអេហ្ស៊ីបនេះ ធ្លាក់ចូលទៅក្នុងសមុទ្របែបនេះ។ ដូច្នេះក្រុមអ្នកស្រាវជ្រាវ នឹងធ្វើការត្រួតពិនិត្យរកមូលហេតុពិតនៅពេលខាងមុខឆាប់ៗនេះ៕
មតិយោបល់