ព័ត៌មានជាតិ

(មានវីដេអូ) ករណីមិនធ្លាប់មាន ហៅម៉ូតូកង់បីពីម្តុំវិមានឯករាជ្យ មកប្លន់បានសម្រេច នៅក្រោយវត្តសន្សំកុសល

ភ្នំពេញ: នៅមុននេះបន្តិច មានករណីប្លន់មួយដែលមិនធ្លាប់មាន គឺក្រុមជនសង្ស័យបីនាក់ បានហៅម៉ូតូកង់បី ពីម្តុំវិមានឯករាជ្យ មកប្លន់បានសម្រេច នៅខាងក្រោយវត្តសន្សំកុសល ដែលទីស្ងាត់ងងឹតគ្មានភ្លើងបំភ្លឺពេលយប់។

បើតាមភ្នាក់ងារឆ្លើយឆ្លងព័ត៌មានរបស់ Post News បានឲ្យដឹងថា ក្រុមជនសង្ស័យមានគ្នាទាំងអស់ ០៣នាក់ ដោយឲ្យម្ចាស់ម៉ូតូកង់បី ជិះមកដល់ក្រោយវត្តសន្សំកុសល ត្រង់ភូមិសន្សំកុសល សង្កាត់ បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពេលមកដល់កន្លែងស្ងាត់ហើយ ក៏ធ្វើសកម្មភាពយកខ្សែរឹតកជនរងគ្រោះជាម្ចាស់ម៉ូតូកង់បីពីក្រោយ រួចជិះកង់បីដែលប្លន់បាននោះ គេចខ្លួនដោយសុវត្ថិភាព ដោយមិនរំខានសមត្ថកិច្ចប៉ុស្តិ៍ដែលនៅជិតនោះឡើយ ពិសេសកន្លែងនោះជាកន្លែងស្ងាត់ទៀត ទើបជនសង្ស័យទាំងនោះយកជាទីតាំងធ្វើសកម្មភាព ណាមួយគ្មានប៉ូលិសល្បាតទៀត សម្រាប់ព័ត៌មានពឹស្តារ Post News នឹងផ្សាយនៅពេលបន្ទាប់ទៀត៕

//youtu.be/DhPHKvrt3hY

មតិយោបល់