ប៊ីប៊ីស៊ីៈ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានព្រមានប្រឆាំងនឹងលោក ដូណាល់ ត្រាំ ដែលទើបឈ្នះការបោះឆ្នោតធ្វើជាប្រធានាធិបតីថ្មីអាម៉េរិកថា គម្រោងដំណើរការតែឯង គឺមិនមែនជាជំរើសសម្រាប់សហភាពអឺរ៉ុប ឬសហរដ្ឋអាម៉េរិកឡើយ។
យោងតាមសារព័ត៌មាន ប៊ីប៊ីស៊ី ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Jens Stoltenbergថា ប្រទេសលោកខាងលិច គឺកំពុងប្រឈមមុខនឹងការប្រកួតប្រជែងផ្នែកសន្តិសុខយ៉ាងធំធេងរបស់ខ្លួនក្នុងជំនាន់មួយ។
អំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត លោក ដូណាល់ ត្រាំ បានពណ៌នាថា សម្ព័ន្ធភាពយោធាណាតូរបស់លោកខាងលិច នឹងត្រូវលែងប្រើ។
លោកបានផ្តល់ជាមតិថា សហរដ្ឋអាម៉េរិកនឹងគិតទ្វេដង អំពីការផ្តល់ជំនួយណាមួយរបស់សម្ព័ន្ធមិត្តណាតូ ប្រសិនបើមានការវាយប្រហារកើតឡើងនោះ៕
មតិយោបល់