(សៀមរាប)៖ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ នេះ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនង រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៃព្រះរាជណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី ឧទិស្ទ និងថ្វាយគ្រឿងសក្ការៈ ដល់បារមីថែរក្សាអង្គរ ដើម្បីជួយឲ្យការរៀបចំព្រឹត្តិការណ៍ អង្គរសង្រ្កាន ប្រចាំឆ្នាំ បានរៀបចំដំណើរការទៅ យ៉ាងរលូន បានល្អ និងទទួលបានការគាំទ្រ អំពីសំណាក់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប៕
មតិយោបល់