ព័ត៌មានជាតិ

នគរបាលព្រហ្មទណ្ឌ បង្ក្រាបទីតាំងជួញដូរគ្រឿងញៀនក្នុងព្រៃជ្រៅ ឃាត់ខ្លួនជនសង្ស័យបាន ០២នាក់

ព្រះសីហនុៈ ក្រោយពីបានសេុីបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពាក់ព័ន្ធករណីជួញដូរចែកចាយគ្រឿងញៀនរួចមក កាលពីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ ក្រោមការបញ្ជាផ្ទាល់យ៉ាងយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដែលជាស្នងការ
នគរបាលខេត្តព្រះសីហនុនិងក្រោយពីបានធ្វេីការសេុីបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពាក់ព័ន្ធករណីជួញដូរចែកចាយគ្រឿងញៀនកម្លាំងជំនាញបានចេញ ប្រតិបត្តិការបង្ក្រាប នៅចំណុចចង្កេះភ្នំ ក្នុងឃំុជេីងគោ ស្រុកព្រៃនប់ ។

ក្នុងកិច្ចប្រតិបត្តិការនោះដោយភូមិសាស្ត្រមិនអំណោយផលក្នុងព្រៃធ្វេីឲ្យជនសង្ស័យដឹងខ្លួនបានបំផ្លាញវត្ថុតាងចោល ហេីយរត់គេចខ្លួន ប៉ុន្តែនៅកន្លែងកេីតហេតុកម្លាំងជំនាញដកហូតបានវត្ថុតាងរួមមាន ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១, កាំភ្លេីងកែឆ្នៃ១ដេីម និងប្រដាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ។

នៅពេលកម្លាំងជំនាញចេញពីកន្លែងកេីត ហេតុស្រាប់តែប្រទះឃេីញយុវជន២នាក់ កំពុងជិះម៉ូតូចូលទៅទីនោះ ដោយទី១. ឈ្មោះ យេី សាំ ភេទប្រុស អាយុ២៥ឆ្នាំ, ទី២ ឈ្មោ យើត ម៉ាន ភេទប្រុស អាយុ ៣០ មានទីលំនៅឃំុទឹកថ្លា ស្រុកព្រៃនប់។ ក្រោយពីធ្វេីការសាកសួរទេីបដឹងថា ពួកគេទៅទិញថ្នាំញៀនជក់នៅចង្កេះភ្នំ កន្លែងដែលសមត្ថកិច្ចចុះទៅបង្ក្រាបនោះហេីយសមត្ថកិច្ច ក៏ឃាត់ខ្លួនដេីម្បីបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់