(ណៃពិដោ)៖ នៅក្នុងឱកាសឆ្នាំថ្មីនេះ គ្រោះធម្មជាតិរញ្ជួយផែនដី កម្រិតជាង ៧រ៉ិចទ័រ បានវាយប្រហារ តំបន់ភាគខាងជើង ប្រទេសមីយ៉ាន់ម៉ា ជាប់ព្រំដែនជាមួយនឹង ប្រទេសឥណ្ឌា នៅល្ងាចថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ។
យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងអំពីទំហំនៃការខូចខាត ឬមួយក៏អាចមានមនុស្សស្លាប់ និង រងរបួសប៉ុន្មាននាក់នោះទេ ដោយវាត្រូវបានចាត់ទុកថា ជាតំបន់ដាច់ស្រយាលមួយរបស់ មីយ៉ាន់ម៉ា៕
មតិយោបល់