ព័ត៌មានជាតិ

ខឹងម្ដាយព្រោះលុយ ៥ម៉ឺនរៀល ដុតផ្ទះឆេះខ្ទេច

(ក្រចេះ)÷ ជនម្នាក់ ត្រូវនគរបាលស្រុកឆ្លូង សហការជាមួយនគរ បាលស្រុកស្នួលឃាត់ខ្លួន ខណះដែលកំពុងតែរត់គេច បន្ទាប់ពីរូបគេ បានបង្កសកម្មភាព បំផ្លិញបំផ្លាញទ្រព្យសម្បត្តិ ដុតផ្ទះមួយខ្នង កម្ទេចចោល ព្រោះតែខឹងសម្បា ជាមួយនឹងស្រ្តីជាម្តាយ នៅពេលដែលរូបគេសុំលុយ ៥ម៉ឺនរៀល ដើម្បីធ្វើសោហ៊ុយ ទៅលេងជីដូននៅស្រុក ក្នុងថ្ងៃចូលឆ្នាំ តែស្រ្តីជាម្តាយ មិនព្រមឱ្យ។

នគរបាលស្រុកឆ្លូង បានឲ្យដឹងថា ផ្ទះឈើមួយខ្នង មានទីតាំងនៅ ភូមិប្រម៉ា ឃុំដំរីផុង ស្រុកឆ្លូង បានរងនូវការឆេះម៉ដ្ឋ កាលពីព្រឹកថ្ងៃទី១២ មេសា ដោយសាតែអំណាចភ្លើង ដែលបង្កពីការដុតកម្ទេច ពីជនដៃដល់ជា កូនឈ្មោះ រស់ ភារី អាយុ ១៩ឆ្នាំ។ យ៉ាងណា ភ្លាមៗបន្ទាប់ពីធ្វើសកម្មភាព ដុតកម្ទេចផ្ទះខ្លួនឯង បណ្តាលឲ្យឆេះម៉ដ្ឋរួច ជននេះ បានព្យាយាមគេចខ្លួន តែក៏ត្រូវ នគរបាលស្រុកឆ្លូង សហការជាមួយ នគរបាលស្រុកស្នួល បង្រ្កាបបាន នៅថ្ងៃដដែល៕


 

មតិយោបល់