ឥណ្ឌា: យ៉ាងហោចណាស់ មនុស្សចំនួន ៨បានស្លាប់នៅក្នុងការវាយប្រហារដោយគ្រោះទឹកជំនន់ដែលបង្កឡើងដោយភ្លៀង ធ្លាក់យ៉ាងខ្លាំងនៅភាគកណ្តាលរដ្ឋ Madhya Pradesh ក្នុងរយពេលពីរថ្ងៃជាប់ៗគ្នា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃទី០៩ កក្កដា ឆ្នាំ២០១៦នេះ។
លោក Shivraj Singh Chouhan ជាប្រធានរដ្ឋមន្ត្រីនៅរដ្ឋ Madhya Pradesh បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយឲ្យដឹងថា មានមនុស្ស ៨នាក់បានស្លាប់ ដោយសារទឹកជំនន់និងភ្លៀងធ្លាក់ខ្លាំងនៅរយៈពេលបីទៅបួនថ្ងៃចុងក្រោយនៅក្នុងរដ្ឋមួយនេះ។
បណ្តាញទូរទស្សន៍ក្នុងស្រុកបានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងបានបំផ្លាញផ្នែកជាច្រើននៅរដ្ឋនេះ អស់រយៈពេលបីថ្ងៃចុងក្រោយ ហើយនិង កងទ័ពឥណ្ឌា បានបញ្ជូនទៅក្នុងប្រតិបត្ដិការជួយសង្គ្រោះបន្ទាន់ផងដែរ។
លោក Anupam Kashyapi មន្ត្រីកំពូលទទួលបន្ទុកអាកាសធាតុបានថ្លែងថា ភ្លៀងធ្លាក់ខ្លាំងណាស់ទំនងនៅក្នុងស្រុក Satna, Hoshangabad, Jabalpur, Raisen, Sagar និងស្រុក Damoh ក្នុងពេល ២៤ម៉ោង។ លោកបានបន្ថែមថា ស្រុកបូប៉ាល់នៅក្នុងរដ្ឋនេះ និង Narsinghpur, Vidisha និង Betul ផងដែរ ត្រូវបានគេរំពឹងថា នឹងមានភ្លៀងធ្លាក់ខ្លាំង៕
មតិយោបល់