ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ទទួលជោគជ័យលើការបំផ្ទុះគ្រាប់បែក នុយក្លេអ៊ែរលើកទី០៦

កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង នៅថ្ងៃអាទិត្យនេះ បាននិយាយថា ខ្លួនបានទទួលជោគជ័យ សម្រាប់ការដឹកនាំការសាកល្បងបំផ្ទុះគ្រាប់បែក នុយក្លេអ៊ែរជាលើកទី០៦ ដែលអាចបំពាក់លើមីស៊ីលផ្លោងអន្តរទ្វីប ICBM។ នេះបើយោងតាមសារព័ត៌មាន ABC News ចេញផ្សាយនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។

តាមប្រភពពីមន្រ្តីយោធាកូរ៉េខាងត្បូង បានឲ្យដឹងថា ការបំផ្ទុះក្បាលគ្រាប់នេះ បានបង្កឲ្យមានគ្រោះរញ្ជួយដីចំនួនពីរលើក ដែលទី១ កម្រិត៥.៦រ៉ិចទ័រ បានកើតឡើងវេលាម៉ោងប្រហែល ១២ និង៣៦នាទី ​(ម៉ោងក្នុងតំបន់) នៅតំបន់ Punggye-ri ក្នុងខេត្ត North Hamgyeong របស់កូរ៉េខាងជើង និងមួយទៀត កម្រិត ៤.៦រ៉ិចទ័រ៕

មតិយោបល់