(សៀមរាប)៖ ជាការសាទរមួយ និងមោទនភាពបំផុត សម្រាប់ប្រទេសកម្ពុជា ដែលមានការរៀបចំ មហារព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ជាថ្មីម្តងទៀត សម្រាប់អបអរឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ គ.ស ២០១៦ ដោយមានវត្តមាន ដ៏ខ្ពង់ខ្ពស់ក្រោមអធិបតីភាព អំពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា។
ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ ឈានចូលថ្ងៃទី២ នៃការអបអសាទរ ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តិទៅនៅក្នុងរយៈពេល ៤ថ្ងៃ ជុំវិញបរិវេណប្រាសាទអង្គរវត្ត លើទឹកដីខេត្តសៀមរាប ដោយគេសង្កេតឃើញថា ក្នុងកម្មវិធីបោកស្រូវឆ្នាំនេះ គ្មានវត្តមានលោក សម រង្ស៊ី មកចូលរួមកម្មវិធី បោកស្រូវអង្គរសង្ក្រាន្ត ជាមួយនឹងសម្តេចតេជោ ហ៊ុន សែន ឡើយ៕
មតិយោបល់