ព័ត៌មានជាតិ

បើមានប៉ុស្តិ៍ណាមិនទទួលពាក្យបណ្ដឹងអាចខំមិនចូលផេកលោកស្នងការផ្ទាល់

ភ្នំពេញៈ យោងតាមផេកស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា បើជាព័ត៌មានពិតដូចបងបានបញ្ជាក់ថា តែស្តាយពេលខ្លះពលរដ្ឋទៅប្តឹងដល់ប៉ុស្តិ៍ហើយមិនទទួលពាក្យបណ្តឹង ខ្ញុំគិតថា មួយរយៈចុងក្រោយនេះប្រាកដជាគ្មានករណីប៉ុស្តិ៍ណាមិនទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋឡើយ ព្រោះក្រោមការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងច្បាស់ថា បើមានប៉ុស្តិ៍ណាមិនទទួពាក្យបណ្តឹងសូមខំមិនផ្ទាល់ចូលមកក្នុងផេកឯកឧត្តមផ្ទាល់ (ស ថេត) ឬក៏ខំមិនចូលមកក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នោះក្រុមការងារនឹងចាត់វិធានការភ្លាមៗ

ម្យ៉ាងវិញទៀតករណីកម្លាំងប៉ុស្តិ៍បឹងកក់១ ទៅធ្វើពាក្យបណ្តឹងដល់ផ្ទះរបស់ជនរងគ្រោះ គឺដោយសារជនរងគ្រោះមានស្ថានភាពរងរបួសធ្ងន់ និងមានសំណូមពរពីជនរងគ្រោះ។

សូមបញ្ជាក់ថា៖ កន្លែងដាក់ពាក្យបណ្តឹង ទីតាំងប៉ុស្តិ៍ ខណ្ឌដែលជាកន្លែងកើតហេតុ ហើយក៏អាចមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ៥៩៨ (ផ្លូវឯ.ឧ ជា សុផារ៉ា )៕

មតិយោបល់