ព័ត៌មានជាតិ

​បុរសម្នាក់ខ្យល់គ ដេក​ស្លាប់យ៉ាងអាណោចអាធ័ម!

កោះកុង: លោកអធិការស្រុកមណ្ឌលសីមា បានប្រាប់Post News កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ថា មានករណីបុរសម្នាក់ ខ្យល់គបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ក្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ជនរងគ្រោះមានឈ្មោះ ជូប ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរវាយថ្ម ស្នាក់នៅស្រុកម៉ោងឬស្សី ខេត្តបាត់ដំបង។

លោកអធិការបានបញ្ជាក់ថា មូលហេតុដែលបង្កឲ្យជនរងគ្រោះស្លាក់ខ្យល់ គាំងបេះដូងស្លាប់ គឺបណ្តាលមកពីជនរងគ្រោះ មានជំងឺប្រចាំកាយនិងផឹកស្រាស្រវឹងជាប្រចាំ ព្រមទាំងមិនហូបបាយបន្ថែមទៀតផង។

ក្រោយកើតហេតុ សមត្ថកិច្ចនិងក្រុមគ្រូពេទ្យជំនាញ បានចុះទៅដល់កន្លែងកើតហេតុ បន្ទាប់មកធ្វើកោសល្យវិច័យ រួចសន្និដ្ឋានថាជនរងគ្រោះពិតជាបានស្លាប់ ដោយសារគាំងបេះដូងប្រាកដមែន។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់