ព័ត៌មានជាតិ

​បង្ក្រាប​ករណី​ជួញដូរ​​ខុសច្បាប់ ​នូវ​សារធាតុ​ញៀន​ និង​កាន់កាប់​អាវុធ​​គ្មាន​ការ​អនុញ្ញាត​

​ភ្នំពេញ:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាល​ខណ្ឌដង្កោ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ ឃាត់ខ្លួន​មនុស្ស​៣​នាក់​ ចំណុច​ផ្ទះ​គ្មាន​លេខ​ ផ្លូវ​បេតុង​ ស្ថិត​នៅ​ភូមិ​ក្រាំង​ពង្រ​ សង្កាត់​ក្រាំង​ពង្រ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ នៅ​ពី​ថ្ងៃ​ទី​ ២៦​ខែ​ មិថុនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៤​និង​០០​នាទី​ ។​

​ជនសង្ស័យ​ចំនួន​០៣​នាក់​រួម​ន​មាន​ ៖​
១-​ឈ្មោះ​ ផ​ន​ រតនា​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​ក្រាំង​ពង្រ​ សង្កាត់​ក្រាំង​ពង្រ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ (​មាន​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​ ។​ ២-​ឈ្មោះ​ ម៉​ម​ ចាន់​ស៊ី​ដេ​ត​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​ក្រាំង​ស្វាយ​ សង្កាត់​ក្រាំង​ពង្រ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ (​មាន​ផ្ទុក​សារធាតុ​ញៀន​)​ ។​ ៣-​ឈ្មោះ​ សត​ ណាត​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​ក្រាំង​ពង្រ​ សង្កាត់​ក្រាំង​ពង្រ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ (​មាន​ផ្ទុក​សារធាតុ​ញៀន​)​ ។​

​វត្ថុ​តាង​ដកហូត​មាន​៖​ រថយន្ត​១​គ្រឿង​ម៉ាក​ LEXUS​ RX​ 330​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AM-0524​ មាន​លេខ​តួ​ 2T2HA31U95C080488​ លេខ​ម៉ាស៊ីន​ 3MZ4520346,​ ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​០៦​កញ្ចប់​ថង់​តូច​ ,​ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន​ ០១​គ្រាប់​ រួម​នឹង​សម្ភារ:​ ឧបករណ៍​មួយ​ចំនួន​ទៀត​ ។​

​ករណី​ខាងលើ​ សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ខាងលើ​ទៅ​ធ្វើការ​សាកសួរ​ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ​ ដើម្បី​កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

មតិយោបល់