អាហ្វហ្គានីស្ថាន: មន្ត្រីបាននិយាយថា ពួកកងទ័ពស្មោះត្រង់នឹងរដ្ឋអ៊ិស្លាម (IS) បានទទួលរងការបរាជ័យយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រទេសអាហ្គានីស្ថាន ភាគខាងកើតខេត្ត Nangarhar ដែលបានបណ្តាលឲ្យពួកយុទ្ធជនរបស់ខ្លួន ត្រូវបានសម្លាប់ក្នុងរយៈពេលពីរថ្ងៃ កន្លងមកនេះ កើនដល់ចំនួន ៧២នាក់ហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៦ មិថុនានេះ។
នៅក្នុងការវាយប្រហារថ្មីបំផុតប្រឆាំងនឹងក្រុមជ្រុលនិយមយុទ្ធជន ៤២នាក់ត្រូវបានសម្លាប់ និង៣២នាក់ទៀតរងរបួស ខណៈដែលយន្តហោះគ្មាន មនុស្សបើកបុកកន្លែងលាក់ខ្លួនរបស់ពួកគេ នៅក្នុងស្រុក Kot និង Achin តំបន់ភ្នំតាមបណ្ដោយព្រំដែនជាមួយតំបន់កុលសម្ព័ន្ធប៉ាគីស្ថាន៕
មតិយោបល់