ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រុមហ៊ុនអាកាសចរណ៍តៃវ៉ាន់វិលត្រឡប់មកធម្មតាវិញ បន្ទាប់ពីបុគ្គលិកធ្វើកូដកម្មទាមទារប្រាក់រង្វាន់

ចិន: យោងតាមមន្ត្រីអាកាសចរណ៍ស៊ីវិលបានឲ្យដឹងកាលពីម្សិលមិញថា ក្រុមហ៊ុនអាកាសចរណ៍ចិនរបស់តៃវ៉ាន់ បានវិលត្រឡប់មកធម្មតាវិញហើយ បន្ទាប់ពីបានបញ្ចប់ការធ្វើកូដកម្មរបស់បុគ្គលិកនិងអ្នកបម្រើការងារនៅលើយន្តហោះ ដើម្បីទាមទារប្រាក់រង្វាន់​និងធានាថ្ងៃឈប់សម្រាក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៦ មិថុនានេះ។

ដោយសារតែការធ្វើកូដកម្មដែលបានចាប់ផ្តើមកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍មកម្ល៉េះ ហើយជើងហោះហើរជាង ១០០នៅក្នុងស្រុក​និងក្រៅស្រុកនៅព្រលានយន្តហោះ Songshan និង Taoyuan ត្រូវបានលុបចោលទាំងអស់ ដែលជាហេតុបង្កឲ្យប៉ះពាល់ដល់អ្នកដំណើរចំនួន ៣០.០០០នាក់។ បន្ទាប់ពីកូដកម្មអស់រយៈពេលប្រាំម៉ោងនៃការចរចាកាលពីរាត្រីថ្ងៃសុក្រ ក្នុងគោលបំណងដើម្បីស្នើប្រធានគ្រប់គ្រងរបស់​ក្រុមហ៊ុនមួយនេះ រួមបញ្ចូលការតំឡើងប្រាក់រង្វាន់និងការធានា ១២៣ថ្ងៃនៃថ្ងៃឈប់សម្រាកប្រចាំឆ្នាំផងដែរ៕

gggg

មតិយោបល់