សិង្ហបុរី: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ឲ្យដឹងថា ក្រុមហ៊ុនជើងហោះហើរ Singapore Airlines (SIA) ដែលជាក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរី ត្រូវអគ្គិភ័យឆាបឆេះ ខណៈពេលដែលធ្វើការចុះថតជាបន្ទាន់ នៅឯព្រលានយន្តហោះនៅព្រឹកថ្ងៃច័ន្ទនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៧ មិថុនានេះ។
ជើងហោះហើរ SQ368 បានចាកចេញពីប្រទេសសិង្ហបុរី ទៅទីក្រុង Milan ប្រទេសអ៊ីតាលី នៅម៉ោង ២និង០៥នាទីនៅព្រឹកថ្ងៃច័ន្ទនេះ។ អ្នកបើកបរយន្តហោះបានប្រកាសថា មានបញ្ហាម៉ាស៊ីននិងការហោះហើរនេះនឹងត្រូវងាកត្រឡប់ទៅប្រទេសសិង្ហបុរី ភ្លាមៗ ដែលការហោះហើរនេះត្រូវបានចំណាយប្រហែលជាង ២ម៉ោង។
យន្តហោះនេះបានចុះចតនៅព្រលានយន្តហោះនៅប្រហែលម៉ោង ៧ព្រឹក ម៉ោងក្នុងស្រុកនិងស្លាបស្តាំរបស់ខ្លួនផ្ទុះឆេះ បន្ទាប់ពីយន្តហោះចុះចត។
អ្នកដំណើរទាំងអស់នោះ គ្មានសេចក្តីរាយការណ៍ថាបានរងរបួសនោះទេ៕
មតិយោបល់