រុស្ស៊ីៈ នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev នៅថ្ងៃពុធនេះ បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីអនុម័តកម្មវិធីអភិវឌ្ឍសេដ្ឋតំបន់ Far East និង Baikal របស់ខ្លួន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦។
ថវិកាសរុបលើកម្មវិធីនេះ នឹងមានរយៈពេលចាប់ពី ២០១៦-២០២៥ ដែលត្រូវចំណាយទឹកប្រាក់អស់ជាង ៧,៣ ពាន់លានដុល្លារអាមេរិក នេះបើយោងតាម ឯកសារដែលចេញផ្សាយ នៅលើគេហទំព័ររបស់ រដ្ឋាភិបាលរុស្ស៊ី។
កម្មវិធីនេះ នឹងត្រូវបានអនុវត្តជាពីរដំណាក់កាល ដោយដំណាក់កាលដំបូង ចាប់ពីឆ្នាំ ២០១៦ រហូតដល់ឆ្នាំ ២០២០ និងលើកទីពីរពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ។
ការអភិវឌ្ឍសម្រាប់កម្មវិធីនេះ ក្នុងគោលបំណងដើម្បីកែលម្អសង្គមសេដ្ឋកិច្ចនៃតំបន់ Far East និង Baikal ដើម្បីបំពេញតម្រូវការនៃកម្លាំងពលកម្ម និងរក្សាចំនួនប្រជាជនឲ្យរស់នៅក្នុងតំបន់ Far East ។
លើសពីនេះទៅទៀត កម្មវិធីនេះនឹងជួយបង្កើតការងារជាង ១០០.០០០ នាក់ សម្រាប់អ្នកនៅតំបន់ Far East ៕
មតិយោបល់