ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ភ្លៀងមួយមេ បង្គោលភ្លើង៦ដើម រលំដល់ដី ធ្វើឲ្យដាច់ភ្លើងនៅសែនសុខ និងពោធិ៍សែនជ័យ

ភ្នំពេញ: អគ្គិសនីកម្ពុជា បានជូនដំណឹងនៅមុននេះបន្តិចថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នៅវេលាម៉ោង៤៖០៤នាទី មានភ្លៀងធ្លាក់ច្រើនលាយឡំនឹងខ្យល់បក់បោកខ្លាំង បានបណ្តាលឲ្យរលំបង្គោលបណ្តាញតង់ស្យុងមធ្យម(MV)ចំនួន៦ដើម។

ករណីដួលរលំបង្គោលភ្លើងនេះ អគ្គិសនីកម្ពុជា បញ្ជាក់ថា បានធ្វើឲ្យដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS5-F4) នៅតំបន់មួយចំនួនដែលស្ថិតនៅ (១) ភូមិត្រពាំងមាន ភូមិត្រពាំងជើងស្រុក ភូមិជាងទង ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ និងភូមិម្លូផ្អែម សង្កាត់គោករការ ខណ្ឌសែនសុខ (២) ភូមិសាក់ប្រយុទ្ធ ភូមិស្រែជះ សង្កាត់ស្នោរ និងភូមិអណ្តូងតាអន ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នអគ្គិសនីកម្ពុជា បានបញ្ជូនក្រុមការងារបច្ចេសទេសទៅធ្វើការជួសជុល និងដាំបង្គោលថ្មី ព្រមទាំងរៀបចំខ្សែបណ្តាញ ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕

មតិយោបល់