ព័ត៌មានជាតិ

ប្រគល់បង្គោលរបង៣០០ដើម ដល់ភូមិកំយ៉ាត សម្រាប់ហុំព័ទ្ធស្រះទឹកប្រើប្រាស់ក្នុងភូមិ

កំពង់ធំៈ លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកបង្គោលគ្រាក់ចំនួន៣០០ដើម ប្រគល់ជូនមេឃុំ និងប្រជាពលរដ្ឋរស់នៅក្នុងភូមិកំយ៉ាត ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីសម្រាប់ហុំព័ទ្ធស្រះទឹកដែលមានទំហំ៤២ម៉ែត្រ៤២ម៉ែត្រ ជម្រៅ៥ម៉ែត្រ ដែលជាំអំណោយរបស់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ កណ្តាលចុះជួយស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦។

លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថា មេឃុំ និងប្រជាពលរដ្ឋរស់នៅក្នុងភូមិកំយ៉ាត បានទទួលការស្តារ ស្រះទឹកសម្រាប់ប្រើប្រាស់ហើយ ប៉ុន្តែនៅមានការព្រួយបារម្ភណ៍ ពីការថែរក្សា សុវត្តិភាព មនុស្ស និងសត្វគោ ក្របី ឬក្មេងចូលនាំឲ្យគ្រោះថ្នាក់ ដែលវាអាចបង្កឲ្យមានឧបត្តិហេតុកើតឡើង ទើបបានឆ្លើយតបតាម សំណូមពររបស់ លោកមេឃុំ និងប្រជាពលរដ្ឋ បានសុំបង្គោលគ្រាក់ដើម្បីធ្វើរបងហុំព័ទ្ធស្រះទឹក ក្នុងផលប្រយោជន៍របស់ប្រជាជនក្នុងភូមិ ទើបបានប្រគល់បង្គោលរបងគ្រាក់ចំនួន៣០០ដើមជូនប្រជាជនធ្វើរបងព័ទ្ឋជុំវិញស្រះនេះ ក្នុងនោះដែរ លោកក៏សូមថ្លែងអំណរគុណចំពោះ លោក តុប ក្កដាប្រធានមន្ទីរបរិស្ថានខេត្ត ដែលបានឧត្ថម្ភថវិកាចំនួន៦៥០.០០០រៀល លោក ឡង គីសឹង អភិបាលស្រុកសណ្តាន់ចំនួន100$ និងលោកស្រីប្រាក់គឹហេងចំនួន៥០០.០០រៀល ដើម្បីរួមចំណែកក្នុងការទិញបង្គោលគ្រាក់នេះ។

ក្នុងឱកាសជាមួយគ្នានេះផងដែរ លោកឧត្តមសេនីយ៍ សោម ស៊ុន បាននាំយកអំណោយរួមមានអង្ករ៦បេ មីយើង៣កេស ទៅចែកជូនដល់ លោកយាយ លោតា ចាស់ជរា និងទីទាល់ក្រ ដើម្បីជួយគ្នា និងកាត់បន្ថយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិកំយ៉ាត ស្រុកបារាយណ៍ ព្រមទាំងបានផ្តាំផ្ញើរឲ្យមានការជួយគ្នាថែរក្សាស្រះទឹកដែលបានមកហើយនេះ ឲ្យមានប្រយោជន៍ខ្ពស់បំផុត និងការពារសត្វគោ ក្របី ក្មេង អាចមានអន្តរាយបាន៕

មតិយោបល់