អាមេរិក: នៅក្នុងវិសោធនកម្មដែលកំពុងតែកើតមានឡើងនាពេលបច្ចុប្បន្ន កាលពីព្រឹកថ្ងៃចន្ទនេះ តុលាការកំពូលបាន លុបចោលច្បាប់ដាក់ឲ្យដំណើរការរំលូតកូនចោលនៅរដ្ឋតិចសាស់ នៅក្នុងការទទួលជ័យជម្នះដើម្បីអ្នកគាំទ្រសិទ្ធិមិនឲ្យរំលូតកូនចោល ដែលមានការជជែកដេញចោលគ្នាយ៉ាងខ្លាំងថាតើវាគួរតែបិទគ្លីនិកតូចៗចោល ឬទុកឲ្យដំណើរការដដែលនៅក្នុងរដ្ឋមួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយ CNN នៅថ្ងៃទី២៧ មិថុនានេះ។
នេះគឺជាសេចក្តីសម្រេចរបស់តុលាការក្នុងលទ្ធផល ៥ទល់នឹង៣ គឺវាមានសារៈសំខាន់បំផុតក្នុងការសម្រេចចិត្តពីតុលាការកំពូលលើការរំលូតកូនចោលក្នុងរយៈពេលពីរទសវត្សរ៍ ហើយអាចបម្រើដើម្បីទប់ស្កាត់រដ្ឋផ្សេងទៀតពីការចម្លងគេហៅថា ច្បាប់បិទគ្លីនិកចោល។
លោកបានបន្តថា យើងយល់ស្របជាមួយនឹងតុលាការថា តម្រូវការវះកាត់ក៏ដូចជាតម្រូវការសិទ្ធិផ្ដល់នូវអត្ថប្រយោជន៍ដល់សុខភាពសម្រាប់ស្ត្រី ដែលបានបង្កជាឧបសគ្គច្រើនក្នុងការស្វែងរកការរំលូតកូនស្ត្រី និងបង្កើតបានជាបន្ទុកហួសហេតុនៅលើរបស់ពួកគេ។
ការសម្រេចចិត្តនេះគឺការទទួលជ័យជម្នះសម្រាប់ស្ត្រីនៅក្នុងរដ្ឋតិចសាស់និងនៅទូទាំងអាមេរិក។ការរំលូតកូនដោយសុវត្ថិភាពគួរតែក្លាយជាការពិតនៅមិនមែនគ្រាន់តែនៅលើក្រដាសនោះទេ៕
មតិយោបល់