ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រុមសកម្មប្រយុទ្ធIS សម្លាប់យុទ្ធជនគាំទ្រអាមេរិក៤០នាក់នៅភាគខាងកើតប្រទេសស៊ីរី

យ៉ាងហោចណាស់ យុទ្ធជន៤០នាក់ របស់កងទ័ពស៊ីរីថ្មី( NSyA ) ដែលគាំទ្រដោយ U.S ត្រូវបានសម្លាប់កាលពីថ្ងៃពុធដោយក្រុមភេរវកម្មរដ្ឋអ៊ីស្លាម (IS) នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយទំនាក់ទំនង់ IS បានរាយការណ៍។

ទីភ្នាក់ងារព័ត៌មានជាផ្លូវការរបស់រដ្ឋអ៊ីស្លាម Amaq បាននិយាយថា ខ្លួនបានសម្លាប់យុទ្ធជន៤០នាក់ របស់កងទ័ពស៊ីរីថ្មី(NSyA)ដែលគាំទ្រដោយ U.S និងបានចាប់យក១៥ នាក់ផ្សេងទៀត បន្ទាប់ពីការព្យាយាមបង្ករព្យុះនៅតំបន់ISនៅជនបទនៃទីក្រុង Bukamal ក្នុងខេត្ត Deir al- Zourភាគខាងកើត របស់ប្រទេសស៊ីរី។

នៅព្រឹកថ្ងៃនេះ ក្រុមទូរទស្សន៍និង សកម្មជន Pan-អារ៉ាប់ Al-Mayadeen បាននិយាយថា យុទ្ធជនយន្តហោះឆ័ត្រយោងរបស់ក្រុមចម្រុះU.S គាំទ្រ ទ័ពស៊ីរីថ្មី( NSyA) គឺបានធ្វើឡើងនៅក្បែរ Bukamal ។
វាជា គឺការទម្លាក់ពីលើអាកាសដំបូងនៃពួកឧទ្ទាមស៊ីរី ដែលគាំទ្រដោយ U.Sនៅជិតតំបន់ Bukamal ៕

មតិយោបល់