អង់គ្លេស: ក្រុមសិស្សសាលា២៤ នាក់ដែលបានបាត់ខ្លួននៅក្នុងជួរភ្នំមួយនៅភាគខាងត្បូងប្រទេសវេលស៍ ត្រូវបានរាយការណ៍ថា ត្រូវបានគេរកឃើញវិញហើយនៅថ្ងៃពុធនេះ។ នេះបើយោងតាមការចេញផ្សាយដោយ Sky News នៅមុននេះបន្តិច នាថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៦។
Sky News បាននិយាយថា ក្មេងសិស្សសាលាមួយក្រុមដែលបានបាត់ខ្លួនក្នុងលើភ្នំ Brecon Beacons ដោយសារតែអាកាសធាតុមិនល្អ តែឥឡូវនេះត្រូវបានរាយការណ៍ថា បានរកឃើញពួកគេវិញហើយ។
អាជ្ញាធរស្រុកបានឱ្យដឹងថា ក្មេងទាំងនោះត្រូវបានក្រុមជួយសង្គ្រោះហើយបានបញ្ជូនពួកគេត្រឡប់មកវិញដោយសុវត្ថិភាព។ នេះបើយោងតាមការចេញតាមផ្សាយទូរទស្សន៍៕

មតិយោបល់