ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: សាកសពមនុស្សបានរកឃើញបន្ថែមទៀត នៅកន្លែងធ្លាក់យន្តហោះអេហ្ស៊ីប EgyptAir

អេហ្ស៊ីប: គណៈកម្មាធិការស៊ើបអង្កេតគ្រោះថ្នាក់យន្តហោះរបស់ប្រទេសអេហ្ស៊ីបបានឲ្យដឹងថា សាកសពមនុស្សត្រូវបានរក ឃើញបន្ថែមទៀតពីតំបន់គ្រោះថ្នាក់ជើងហោះហើរអេហ្ស៊ីប EgyptAir 804 ក្នុងសមុទ្រមេឌីទែរ៉ាណេ។ នេះបើយោងតាមការចេញផ្សាយដោយ CNN នៅថ្ងៃទី០៤ កក្កដា ឆ្នាំ២០១៦នេះ។

គណៈកម្មាធិការនេះបានឱ្យដឹងថា នាវាស្វែងរកកិច្ចសន្យាមួយដែលដឹកសាកសពជនជាតិអេហ្ស៊ីបដែលបានរកឃើញ ត្រូវធ្វើដំណើរទៅកំពង់ផែ អេហ្ស៊ីបអាឡិចសាន់ប្រគល់សាកសពនោះទៅឱ្យមន្រ្តីស៊ើបអង្កេតនិងព្រះរាជអាជ្ញា។

ចំនួនជនរងគ្រោះដែលអាចត្រូវបានកំណត់អត្តសញ្ញាណដោយផ្នែកសាកសពដែលបានទៅយកនៅតែមានភាពមិនច្បាស់លាស់។ សេចក្តីថ្លែង ការណ៍ពីគណៈកម្មាធិការស៊ើបអង្កេតមួយបាននិយាយថា មកដល់ពេលនេះ សាកសពនឹងត្រូវបានផ្ទេរទៅឱ្យនាយកដ្ឋានកោសល្យវិច្ច័យវេជ្ជសាស្ត្រ នៅទីក្រុងគែរ ដើម្បីចាប់ផ្តើមវិភាគ DNA ភ្លាមៗតាមដែលអាចធ្វើទៅបាន។

យន្តហោះប្រភេទ Airbus A320 បានបាត់ពីរ៉ាដានៅថ្ងៃទី១៩ ខែឧសភា បានធ្លាក់ចូលក្នុងភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ ដោយធ្វើដំណើរពី ទីក្រុងប៉ារីសទៅកាន់ទីក្រុងគែរ ដែលបានសំលាប់មនុស្សទាំងអស់ ៦៦នាក់ ហើយមូលហេតុពិតនៃការធ្លាក់នេះនៅតែមិនទាន់ដឹងនៅឡើយ។

នៅក្នុងការស៊ើបអង្កេតកំពុងបន្ត អ្នកស្រាវជ្រាវកំពុងធ្វើការដើម្បីទាញយកទិន្នន័យពីការថតសម្លេងទិន្នន័យហោះហើរ និងសំឡេងកាប៊ីនយន្ដហោះ ឬដែលគេហៅថាប្រអប់ខ្មៅ ដែលត្រូវបានរកឃើញទាំងពីររងការខូចខាតក្នុងរយៈពេលពីរសប្តាហ៍។

មន្រ្តីបាននិយាយថា ទាំងបំណែកនិងការវិភាគដំបូងនៃការថតទិន្នន័យហោះហើរ ដែលត្រូវបានជួសជុលដែលវាបានបង្ហាញសញ្ញានៃកំដៅនិង ហ៊ុយផ្សែង។

គណៈកម្មាធិការស៊ើបអង្កេតឱ្យដឹងថា នាវាស្វែងរកនឹងត្រឡប់ទៅកាន់ទីតាំងធ្លាក់យន្តហោះនេះ ដើម្បីបន្តការស្វែងរកសាកសពមនុស្សនិងកំទេច កំទីថែមទៀតផងដែរ៕

160521-egypt-crash-debris-scarf-2-6a_a9f62eb256603bb831927f510ea6716f.nbcnews-ux-2880-1000 7434898-3x2-940x627 160519093405-04-file-egyptair-ms804-full-169

មតិយោបល់