អ៊ីរ៉ាក់ៈ កាលពីថ្ងៃព្រហស្បតិ៍ កងកម្លាំងអាមេរិក បានចាប់ផ្តើមដកទ័ពរបស់ពួកគេ ចេញពីអាកាសយានដ្ឋានដ៏សំខាន់មួយ នៅភាគខាងជើងអ៊ីរ៉ាក់ ដោយវិលត្រទ្បប់ទៅកាន់មូលដ្ឋានអាកាស Qayyara វិញ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០។
ជាមួយនឹងផ្លូវរត់ចំនួនពីរខ្សែ មានចម្ងាយ ១១,០០០ ហ្វីត ដែលអាចគ្រប់គ្រងយន្តហោះទម្លាក់គ្រាប់បែក និងការដឹកជញ្ជូនធំបំផុតរបស់អាមេរិក គឺអាកាសយានដ្ឋាន Qayyara West ស្ថិតនៅចម្ងាយ ៣៧ ម៉ៃល៍ពីភាគខាងត្បូង នៃទីក្រុងម៉ូស៊ូល ដោយវាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំង នឹងក្រុមសកម្មប្រយុទ្ធដាស ដែលទីតាំងខាងលើ ត្រូវបានគេដណ្ដើមយកមកគ្រប់គ្រងវិញ នៅឆ្នាំ ២០១៦ ។
សូមជំរាបថា កងកម្លាំងអាមេរិក បានចាប់ផ្តើមដំណើរការ នៃការចាកចេញរបស់ពួកគេ ពីអាកាសយានដ្ឋានតំបន់ម៉ូស៊ូល ដោយត្រទ្បប់ទៅមូលដ្ឋានអាកាស Qayyara វិញ ដើម្បីគ្រប់គ្រងនៅអ៊ីរ៉ាក់៕
មតិយោបល់