ព័ត៌មានអន្តរជាតិ

ជំនួបពិភាក្សាការបោះឆ្នោតប្រធានាធិបតីបារាំង មានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង រវាងបេក្ខភាពលោកស្រី Le Pen និងលោក Macron

បារាំងៈ ការតស៊ូមតិរវាងបេក្ខភាពពីររូប សម្រាប់តំណែងប្រធានាធិបតីបារាំងនាពេលខាងមុខ មានការប៉ះទង្គិចយ៉ាងក្ដៅគគុក ក្នុងអំទ្បុងពេលជជែកពិភាក្សាគ្នា តាមទូរទស្សន៍ជុំវិញយុទ្ធសាស្ត្រគោលនយោបាយ ដែលជាយុទ្ធនាការ សម្រាប់ការឃោសនាបោះឆ្នោត។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧។

អ្នកនយោបាយនិយមកណ្ដាល លោក Emmanuel Macron បាននិយាយថា យុទ្ធសាស្ត្រគូប្រជែងខ្លួន ដែលជាអ្នកនយោបាយស្ដាំនិយម​ជ្រុល លោកស្រី Marine Le Pen គឺជាការនិយាយកុហក ខណៈដែលលោកស្រី បានហៅការលើកទ្បើងរបស់លោកឥតមានអៀនខ្មាស់។

ការតស៊ូមតិដ៏ក្ដៅគគុករយៈពេលជាង ១៦០ នាទី ដោយបេក្ខភាពប្រធានាធិបតីទាំងពីរ បាននិយាយរិះគន់គ្នា ទៅវិញទៅមក។

លោកស្រី Le Pen បានហៅគូប្រជែងវ័យអាយុ ៣៩ ឆ្នាំរបស់ខ្លួនថា សប្បាយភ្លើតភ្លើន​ ជាមួយនឹងគោនយោបាយ សកលភាវូបនីយកម្មបើកចំហសេរីពេក។

ចំណែកឯលោក Macron បាននិយាយវាយបកទៅគូ​ប្រជែងវ័យ ៤៨ ឆ្នាំរបស់ខ្លួនវិញថា ចេះមានតែក្ដីព្រួយបារម្មណ៍ និងការភ័យខ្លាចពីនេះពីនោះ ប៉ុន្តែមិនដែរឃើញលោកស្រី បានធ្វើការដាក់ស្នើបញ្ហានោះទ្បើយ៕

មតិយោបល់