ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

First News: ផ្អាកការធ្វើដំណើរ ស្ពានជ្រោយចង្វារចាស់ បណ្តោះអាសន្ន ព្រោះថតកុន

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០១៦ ស្ពានជ្រោយចង្វារចាស់ ត្រូវបានបិទចរាចរណ៍ ក្នុងការធ្វើដំណើរឆ្លងកាត់ ជាបណ្តោះអាសន្ន  ដោយសារតែថតកុន ហើយប្រជាពលរដ្ឋទាំងអស់ តម្រូវឱ្យធ្វើដំណើរ ទាំងចេញ និងចូលឆ្លង កាត់តែស្ពានជ្រោយចង្វារថ្មី តែមួយប៉ុណ្ណោះ។

ចំពោះការផ្អាកចរាចរណ៍ លើស្ពានជ្រោយចង្វារចាស់ ដែលម្ខាងស្ថិតនៅខណ្ឌដូនពេញ និងម្ខាងទៀត ស្ថិតនៅខណ្ឌជ្រោយចង្វារខាងលើនេះ មិនបានបញ្ជាក់ ពីសមត្ថកិច្ច និងអាជ្ញាធរ ឱ្យពិតប្រាកដនោះឡើយ។ តែសមត្ថកិច្ច ព្រលយថា គឺមកពីមានកម្មវិធីថតខ្សែភាពយន្ត ជប៉ុន ទើបធ្វើការបិទផ្លវនៅយប់ថ្ងៃនេះ។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើការបិទចរាចរណ៍ ឆ្លងកាត់ស្ពានជ្រោយចង្វារចាស់នេះ នឹងបើកដំណើរការនៅពេលណាទេ ដែលតាមរបាយការណ៍ខ្លះថា បិទរហូតដល់ម៉ោង ៦ព្រឹកឡើង។ គួរបញ្ជាក់ថា ខណ:ពេលនេះ ម៉ោង១០យប់ ចរាចរណ៍ហាក់ចាប់ផ្តើមច្រើនឡើង អាចនឹងមានការកកស្ទះចរាចរណ៍ផងដែរ ទាំងទៅ និងមក បើកបរលើស្ពាន តែមួយប៉ុណ្ណោះ៕

photo_2016-04-15_22-13-06 photo_2016-04-15_22-33-45

មតិយោបល់