ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចធុងបាស់ព្រះសង្ឃ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

តាកែវៈ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាយប់ត្រង់ចំណុច ទីតាំងវត្តអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ មានជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានធ្វីសកម្មភាព លួចយកធុងបាស់ម៉ាក ជីភីអិលចំនួន០១ របស់របស់ព្រះតេជគុណ ព្រះនាម រី ចំរើន ព្រះជន្ម២៦ឆ្នាំ ជាចៅអធិការវត្តអង្គបក្សី មានស្រុកកំណើត នៅភូមិក្រាំងស្បូវ ឃុំមហាឫស្សី ស្រុកគងពិសី ។ លុះដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៧និង០០នាទី ត្រូវបានគណៈកម្មការអាចារ្យ និងព្រះតេជគុណ រី ចំរើន ឃើញធុងបាស់ខាងលើនៅផ្ទះឈ្មោះ យិន សាវឿន ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិព្រៃឈើទាល ឃុំពពេល រួចក៏ប្ដឹងសមត្ថកិច្ចតែម្ដង ។

ករណីនេះ ដោយមានបទបញ្ជាពីឯកឧត្ដមស្នងការ នឹងដឹកនាំសម្របសម្រួល ដោយឯកព្រះរាជអាជ្ញា សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យខាងលើ និងវត្ថុតាងនាំមកសាកសួរ កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់