ព័ត៌មានជាតិ

ភ្លៀងលាយឡំ នឹងខ្យល់កន្ត្រាក់ បណ្ដាលឲ្យរន្ទះបាញ់មនុស្សស្លាប់ម្នាក់

សៀមរាប: ថ្ងៃច័ន្ទ ៨កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៧និង០០នាទី មានភ្លៀងលាយឡំ នឹងខ្យល់កន្តា្រក់ បណ្ដាលឲ្យរន្ទះបាញ់មនុស្សស្លាប់ម្នាក់ ស្ថិតនៅក្នុងភូមិអន្លង់ពីរ ឃុំ ត្រពាំងធំ ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ។

សពជនរងគ្រោះឈ្មោះ ស៊ត មករា ភេទស្រី អាយុ១៤ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យសាកសពជនរងគ្រោះ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយត្រូវរន្ទះបាញ់ប្រាកដមែន ។ បន្ទាប់មកក៏បានឲ្យសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់