អ៊ីរ៉ាក់: អនុប្រធានគណៈកម្មាធិការសន្ដិសុខនៃក្រុមប្រឹក្សាខេត្ដបាដាដ លោក Mohamed al-Rubaye បានថ្លែងក្នុងបទសម្ភាសតាមទូរស័ព្ទមួយតាមទូរទស្សន៍នៅថ្ងៃចន្ទនេះថា ក្រុមរដ្ឋអ៊ីស្លាម ISIS បានអះអាងទទួលខុសត្រូវចំនួនអ្នកស្លាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតនៅទីក្រុងបាដាដ បានកើនឡើងដល់២១៣នាក់ និងរបួសកើនដល់ ២០០នាក់ហើយ។ នេះបើយោងតាមការចេញផ្សាយដោយ CNN នៅថ្ងៃទី០៤ កក្កដា ឆ្នាំ២០១៦នេះ។
ការបំផ្ទុះគ្រាប់បែករថយន្តដឹកទំនិញអត្តឃាតមួយគ្រឿង បានហែកច្រៀកនៅតាមស្រុកផ្សារទំនើបមួយនៅក្នុងទីក្រុងបាដាដ ដែលជាកន្លែងដ៏មមាញឹកបានសម្លាប់មនុស្សជាង ១០០នាក់ នៅក្នុងអ្វីដែលជាការវាយប្រហារមួយសម្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រទេសនេះ ដែលបានញាំញីដោយសារសង្គ្រាមអស់រយៈពេលជាច្រើនឆ្នាំ។
សូមបញ្ជាក់ថា វាយប្រហារនៅយប់ថ្ងៃសៅរ៍ បានសម្លាប់មនុស្សយ៉ាងតិច ១២៥នាក់ រួមទាំងកុមារ ២៥ នាក់និងស្ត្រី ២០នាក់ផងដែរ៕
មតិយោបល់