(ណៃពិដោ)៖ ទីប្រឹក្សារដ្ឋ និង ជារដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី បានទទួល ការវះកាត់ភ្នែកដោយជោគជ័យ កាលពីព្រឹកមិញនេះ ប៉ុន្តែត្រូវរង់ចាំធ្វើការវះកាត់លើកទីពីរទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែមេសា ឆ្នាំ២០១៦។
អ្នកនាំពាក្យគណបក្សសម្ព័ន្ធភាពជាតិដើម្បីប្រជាធិបតេយ្យ (NLD) លោក U Win Htein ឲ្យដឹងថា «លោកស្រី អោងសាន ស៊ូជី បានទទួលការវះកាត់កាលពីព្រឹកមិញ នៅក្នុងមន្ទីរពេទ្យមួយនៃទីក្រុងណៃពិដោ។ ការវះកាត់នោះ បានទទួលជោគជ័យ ប៉ុន្តែលោកស្រីត្រូវការសម្រាកឲ្យបានសះស្បើយសិន មុននឹងធ្វើការវះកាត់ម្តងទៀតនៅថ្ងៃទី១៦ ខែមេសា ជាលើកចុងក្រោយ។»
គួរបញ្ជាក់ថា ក្រៅពីតំណែងជាទីប្រឹក្សារដ្ឋក និងរដ្ឋមន្ត្រីការបរទេសនោះ លោកស្រី ស៊ូជី ក៏មាន តួនាទីជារដ្ឋមន្ត្រីនៃការិយាល័យនាយករដ្ឋមន្ត្រីផងដែរ។ នៅពេល ៥ឆ្នាំទៅមុខលោកស្រីនឹងត្រូវ ជួបព្យុះភ្លៀងជាច្រើន ក្នុងនាមជាអ្នកដឹកនាំស្ថាប័នសំខាន់ៗរបស់រដ្ឋ ដែលកែវភ្នែកទាំងគូ ពិតជាមាន សារៈសំខាន់ណាស់ សម្រាប់បំពេញកិច្ចការងារផ្សេងៗ៕
មតិយោបល់