ចិន: ភ្លៀងធ្លាក់យ៉ាងខ្លាំងបានសម្លាប់មនុស្ស ៩៣នាក់នៅក្នុងតំបន់ខេត្តចំនួន ១១ក្នុងប្រទេសចិនពេលបួនថ្ងៃជាប់គ្នា ដែលបានបណ្តាលឲ្យ ១៩ផ្សេងទៀតបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី០៤ កក្កដា ឆ្នាំ២០១៦នេះ។
ក្រសួងកិច្ចការស៊ីវិលបាននិយាយនៅថ្ងៃចន្ទនេះថា មានភ្លៀងធ្លាក់ជាបន្តឥតដាច់ តាំងពីថ្ងៃទី៣០ ខែមិថុនា បានបំផ្លាញផ្ទះប្រមាណជា ២២.០០០ ខ្នងនិងបង្ខំជម្លៀស ៧២៦.០០០គ្រួសារ នៅតាមបណ្តាខេត្តចំនួន រួមមាន ខេត្ត Jiangsu, ខេត្តហ៊ូបី, ខេត្តហឺណាននិងខេត្តស៊ីឈួន។
ទឹកជំនន់បានបំផ្លាញដំណាំ ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់, ទូរគមនាគមន៍, អគ្គិសនី, ការកាត់ផ្តាច់រាចរណ៍និងការពន្យាពេលរថភ្លើងនៅ ក្នុងតំបន់មួយចំនួនផងដែរ ។ អាជ្ញាធរបានប៉ាន់ប្រមាណថា ការខាតបង់សេដ្ឋកិច្ចមានទំហំទឹកប្រាក់២០,៤៣ពាន់លានយន់ ស្មើនឹង ៣ពាន់លាន ដុល្លារសហរដ្ឋអាមេរិក៕
មតិយោបល់