តួកគីៈ ទីភ្នាក់ងារក្នុងស្រុកជាតិ DHA រាយការណ៍ថា ពួកសកម្មប្រយុទ្ធឃើដ៣៥នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខរបស់ប្រទេសតួកគីនៅព្រឹកថ្ងៃសៅរ៍នេះ ក្នុងភាគអាគ្នេយ៍នៃខេត្តអូការី ។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ៣០ ខែកក្កដានេះ។
ការវាយប្រហារតាមអាកាសបានចាប់ផ្តើមប្រឆាំងនឹងសមាជិកគណបក្សពលករឃឺដ (PKK) ដែលបានព្យាយាមជ្រៀតចូលទៅក្នុង Beybuta មូលដ្ឋានយោធានៅតំបន់ភ្នំក្នុងស្រុក Yuksekova ដើម្បីចូលរួមក្នុងចលនាបះបោ។
ការវាយប្រហារតាមផ្លូវអាកាសបានសម្លាប់មនុស្ស ២៣នាក់ ខណៈដែល៤នាក់ទៀតត្រូវបានសម្លាប់នៅក្នុងការប្រតិបត្ដិការថ្មើជើង។ទន្ទឹមនឹងនេះដែរ ពួកសកម្មប្រយុទ្ធ៨នាក់ទៀត ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការដែលបានចាប់ផ្តើមដោយកងកម្លាំងកងទ័ពរបស់តួកគីនៅស្រុក Cukurca ៕
មតិយោបល់