(តូក្យូ)៖ គ្រោះធម្មជាតិរញ្ជួយដីផែនដី នៅតំបន់ដដែលតែមានកម្រិតខ្លាំងជាងមុនរហូតដល់ទៅ ៧ រ៉ិចទ័រ បានបណ្តាលឲ្យមនុស្ស ០៧នាក់បន្ថែមទៀតបាត់បង់ជីវិត និង រាប់សិបនាក់រងរបួស ព្រមទាំង ហេដ្ឋារចនាសម្ព័ន្ធជាទូទៅទទួលរងការបំផ្លិចបំផ្លាញយ៉ាងដំណំផងដែរ។ នេះបើតាមការចេញផ្សាយ ពីសារព័ត៌មានសិង្ហបុរី នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០១៦។
គ្រោះរញ្ជួយដីខាងលើនេះ បានកើតឡើងនៅប្រជុំកោះគ្យូស៊ូ ភាគនិរតីប្រទេសជប៉ុន កាលពីវេលាម៉ោង ១ និង ២៥នាទី ទៀបភ្លឺថ្ងៃសៅរ៍ នេះម៉ោងនៅទីក្រុង តូក្យូ ដែលធ្លាប់ទទួលរង គ្រោះរញ្ជួយដីម្តងរួចមកហើយ ក្នុងកម្រិត ៦,២រ៉ិចទ័រកាលពីពីរថ្ងៃមុននេះ ដែលបានបណ្តាលឲ្យ មនុស្ស ០៩នាក់ស្លាប់ និង រាប់រយនាក់ទៀតរងរបួស។
គួរបញ្ជាក់ថា ដោយសារតែគ្រោះរញ្ជួយដីកើតឡើងនៅកន្លែងដដែលបែបនេះ វាបានធ្វើឲ្យតំបន់ ដែលបានទទួលរងភាពខ្ទេចខ្ទាំស្រាប់ទៅហើយ នោះកាន់តែខ្ទេចខ្ទីខ្លាំងថែមទៀត។ ដោយឡែក អាជ្ញាធរកំពុងតែចេញប្រតិបត្តិការសង្គ្រោះប្រជាជនជាបន្ទាន់ នឹងបានព្រមានឲ្យពួកគេរស់នៅក្នុង ជម្រកបណ្តោះអាសន្នសិនដើម្បីសុវត្ថិភាព៕
មតិយោបល់