ព័ត៌មានអន្តរជាតិ

ទាហានអាមេរិក ទម្លាក់គ្រាប់បែកលើមូលដ្ឋានយោធាខ្លួន នៅក្នុងប្រទេសស៊ីរី

ស៊ីរីៈ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ការបំផ្លាញមូលដ្ឋាននេះ កើតឡើងចំពេលមានការផ្លាស់ប្តូរទីតាំងកងទ័ពអាមេរិក ទៅកាន់ប្រទេសអ៊ីរ៉ាក់ ដែលត្រូវបានប្រកាសនៅថ្ងៃជាមួយគ្នា ដោយរដ្ឋមន្ត្រីការពារជាតិ លោក Mark Esper ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។

ទីភ្នាក់ងារសារព័ត៌មាន SANA របស់ស៊ីរី បានរាយការណ៍ថា កងទ័ពអាកាសអាមេរិក បានធ្វើការវាយប្រហារ តាមអាកាសទៅលើមូលដ្ឋានយោធា Al-Qulaib នៅខេត្ត Al-Hasakah ភាគពាយព្យនៃប្រទេសស៊ីរី ជាទីតាំងដែលកងកម្លាំងអាមេរិក បានកាន់កាប់កាលពីពេលថ្មីៗនេះ ហើយត្រូវបានគេដឹងថា មានផ្លូវរត់ដែលត្រូវបានប្រើ ដើម្បីដឹកជញ្ជូនសម្ភារៈយោធាពីយន្តហោះដឹកទំនិញ និងឧទ្ធម្ភាគចក្រ។

មូលដ្ឋានខាងលើនេះ ទើបតែត្រូវបានបោះបង់ចោល ពីសំណាក់យោធាអាមេរិ ក ដោយសារតែការដកទ័ពរបស់ពួកគេ ទៅកាន់ប្រទេសអ៊ីរ៉ាក់ ចំពេលមានការវាយលុក របស់តួកគី នៅភាគខាងជើងប្រទេសស៊ីរី៕

មតិយោបល់