ថៃៈ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃសុក្រនេះ បានរាយការណ៍ថា រថយន្តក្រុងមួយទៅបុកក្បាលគ្នា ជាមួយរថយន្តដឹកទំនិញ បានបណ្ដាលឲ្យមនុស្ស ៦នាក់ស្លាប់ និងជាង ៤០ នាក់ទៀតរងរបួស នៅភាគឦសានប្រទេសថៃ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦។
គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ១ ទៀបភ្លឺ ដោយរថយន្ដក្រុងកម្ពស់ពីរជាន់ ដឹកអ្នកដំណើរ ៦០ នាក់ បានបើកនៅលើផ្លូវរបស់ខ្លួនត្រឡប់ទៅកាន់ទីក្រុងបាងកកវិញ ដោយចេញដំណើរពីខេត្ត Roi Et ភាគឦសានប្រទេសថៃ។
ហេតុការណ៍នេះ បណ្ដាលមកពីរថយន្ដក្រុងរេចូលទៅបុករថយន្តដឹកទំនិញ ដែលធ្វើដំណើរអំទ្បុងពេលភ្លៀង ធ្លាក់ខ្លាំង ក្នុងទិសដៅផ្ទុយគ្នានោះ។
កាសែត Daily News បានរាយការណ៍ថា អ្នកបើកបរទាំងពីរ ត្រូវបានស្លាប់ រួមជាមួយនឹងអ្នកដំណើរបួនរូប អង្គុយនៅផ្នែកខាងមុខនៃរថយន្ដក្រុង ខណៈអ្នកដំណើរ ៤០នាក់ផ្សេងទៀតរងរបួស ក្នុងនោះមានប្រាំបីនាក់ បានរងរបួសធ្ងន់៕
មតិយោបល់