ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជប៉ុនមិនអនុញ្ញាតឲ្យនាំមាន់រាប់ពាន់ក្បាលពីហុងគ្រី បន្ទាប់ពីផ្ទុះករណីជំងឺផ្តាសាយបក្សី

ហុងគ្រីៈ ក្រសួងកសិកម្មរបស់ប្រទេសជប៉ុន រុក្ខាប្រមាញ់និងនេសាទ បានចេញការហាមឃាត់នៅថ្ងៃសៅរ៍នេះ លើចំនួននៃផលិតផលបក្សីមកពីប្រទេសហុងគ្រី។

បម្រាមនេះ រួមមានមាន់ទា ដែលមានមូលដ្ឋាននៅភាគខាងកើតនៃហុងគ្រី ដែលមានផ្ទុកជំងឺផ្តាសាយបក្សី។

អាជ្ញាធរសុវត្ថិភាពចំណីអាហារហុងគ្រី NEBIH កាលពីថ្ងៃសុក្រ បានប្រកាសថា ខ្លួនបានរកឃើញដាន នៃជំងឺផ្តាសាយបក្សីនៅកសិដ្ឋានមាន់ទា ភាគខាងកើតនៃប្រទេស ក្នុងនោះមាន់ជាង៩០០០ក្បាល ត្រូវបានបំផ្លាញចោល ដើម្បីការពារប្រជាជនពីជំងឺមួយនេះ។

សូមជំរាបថា ការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី បានកើតទ្បើងនៅតំបន់អាស៊ី ដើមឆ្នាំ ២០១៤ រួមឆ្លងដល់អ៊ឺរ៉ុបនាប៉ុន្មានឆ្នាំចុងក្រោយនេះ៕ ប្រភពមានពីស៊ិនហួ

មាន់

មតិយោបល់