ភ្នំពេញ៖ គិតត្រឹមម៉ោង៧ៈ៥០នាទីយប់ ថ្ងៃសៅរ៍ ទី១៦ មេសា នេះអគ្គិភ័យ ដែលឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ពេលនេះ បានរលត់ទាំងស្រុងហើយ ក្រោយពីឆាបឆេះផ្ទះ ប្រមាណជាកន្លះម៉ោង ។
សូមបញ្ជាក់ថា ក្នុងហេតុការណ៍អគ្គិភ័យនេះ មិនមានការរាលដាលដល់ផ្ទះប្រជាពលរដ្ឋទេ បន្ទាប់ពីសមត្ថកិច្ចបានអន្តរាគមន៍ឡានទឹក ទាន់ពេលវេលា ។ ប៉ុន្តែបន្ទប់ចំនួន២ (លើក្រោម) ។
យោងតាមម្តាយឈ្មោះ ឌុច ចន្ថា ភេទ ស្រី អាយុ ៥១ឆ្នាំ បានប្រាប់ថា អគ្គីភ័យនេះ ដោយសារកូនប្រុស ឈ្មោះ ឌុច ដេវិដ ភេទប្រុស អាយុ ២៥ឆ្នាំ បានផឹកស្រាស្រវឹង ដុតផ្ទះពេលគាត់រវល់ទៅចូលរួមកម្មវិធីអ្នកជិតខាង និងបានបញ្ជាក់ថា កូនប្រុសរបស់គាត់ ប្រើប្រាស់គ្រឿងញៀនទៀត។
ក្រោយបង្កហេតុ ជនបង្ករ ត្រូវបាននគរបាលឃាត់ខ្លួន ។ ហើយក្នុងហេតុការណ៍នោះ សមត្ថកិច្ចអន្តរាគមន៍ឡានទឹក ៤គ្រឿង ប៉ុន្តែបាញ់ពន្លត់បាន ២គ្រឿង ៕
មតិយោបល់