(ភ្នំពេញ)៖ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក
រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ខ្ញុំសូមអបអរសាទរ ចំពោះកីឡាការិនី ស៊ន សៀវម៉ី ដែលបានឆ្លងផុត ការប្រកួតជម្រុះ កីឡាអូឡាំពិក នៅប្រទេសហ្វីលីពីន នៅថ្ងៃនេះ ហើយបន្ទាប់មក នឹងត្រូវទៅប្រកួតជុំបន្ទាប់ នៅកីឡាអូឡាំពិករដូវក្ដៅ នៅទីក្រុង Rio ប្រទេសប្រេស៊ីល នាដើមខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ។ ខ្ញុំសូមលើកទឹកចិត្ត និងគាំទ្រកីឡាការិនី ស៊ន សៀវម៉ី ក្នុងការខិតខំប្រឹងប្រែងប្រកួត លើឆាកអន្តរជាតិ ដើម្បីជោគជ័យថ្មីៗ ថែមទៀត សម្រាប់ប្រទេសជាតិយើង៕
ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ
មតិយោបល់