ព័ត៌មានជាតិ

រុ​ស្សី​កំពុង​ស្វែងរក​ និង ​ស្រាវជ្រាវ​ឲ្យ​បាន​នូវ​ប្រព័ន្ធ​តាម​មើល​ផ្កាយព្រះគ្រោះ​ថ្មី​ដែល​មាន​ប្រសិទ្ធភាព​

មូ​ស្គូ​: ទីភ្នាក់ងារ​ទី​អវ​កាស ​Roscosmos ​ហាក់ដូចជា​បាន​កំណ​ត់​គោល​ដៅ​ថ្មី​នៃ​ការស្រាវជ្រាវ​ពិភព​អវ​កាស​ក្រោយពី​បាន​ដាក់​សំណួរ​ចោទ​ជា​ច្រើន​ពី​ការគំរាមកំហែង​នៃ​ផ្កាយព្រះគ្រោះ​មក​លើ​ផែនដី​ហើយ​ខ្លួន​បាន​និយាយទៀតថា​ការការពារ​និង​រារាំង​គ្រោះមហន្តរាយ​នេះ​ជា​ការ​ចំ​បាច់​បំផុត​។​

​អ្នក​តំណាង​ម្នាក់​ដែល​បាន​និយាយ​ឆ្លើយឆ្លង​ជាមួយ​និង​សារ​ពត៍​មាន​បាន​និយាយថា​ជា​ការស្មោះត្រង់​គឺ​មិនទាន់​មាន​ហេតុការណ៍​ណា​អាក្រក់​អ្វី​ឡើយ​ដែល​យើង​ដឹង​មុន​នោះ​វា​គ្រាន់តែ​ពួកគេ​យើង​ចង់​ដើរ​មួយ​ជំហាន​មុន​ក្នុង​ការទប់ស្កាត់​និង​រៀន​ពី​វិធី​ការពារ​នៃ​គ្រោះ​មហន្តរាយ​ព្រះ​គ្រោះ​ប៉ុណ្ណោះ​។​បន្ថែមទៀត​ថា​បើ​និយាយ​ពី​ហេតុការណ៍​ធ្លាក់​ផ្កាយព្រះគ្រោះ​ក្នុង​ខែ​កុម្ភះ​ថ្មីៗ​នេះ​ដែល​ធ្វើឲ្យ​ប្រជាជ​ន​រុ​ស្សី​មាន​ការខ្លាចរ​អែង​យ៉ាងខ្លាំង​នោះ​គឺ​គ្រាន់តែ​ជា​ដុំ​មួយ​ដែល​តូច​មួយ​ក្នុងចំណោម​ផ្កាយព្រះគ្រោះ​ធំ​ជាច្រើន​ទៀត​។​
2013-04-06_083208
​ឥឡូវនេះ​រុ​ស្សី​បាន​ប្រើប្រាស់​ប្រព័ន្ធ​ត្រួតពិនិត្យ​និង​ព្យាករណ៍​ការគំរាមកំហែង​នៃ​ផ្កាយព្រះគ្រោះ​ដល់​ទៅ ​3 ​កន្លែង​ផ្សេង​គ្នា​ដែល​ទីមួយ​គឺ​នៅ​ក្រសួង​ការពារជាតិ ទី​ពីរ​នៅ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​រូស្សី​និង​ទី​បី​គឺ​នៅ​ទីភ្នាក់អា​វកាស​ Roscosmos​។​

​រុ​ស្សី​បាន​និយាយថា​វា​ជា​ប្រសើរ​ណាស់​ប្រសិនបើ​យើង​អាច​មាន​និង​បង្កើតបាន​នូវ​ប្រព័ន្ធ​ឃ្លាំមើល​ដំណើរ​នៃ​ផ្កាយព្រះគ្រោះ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ឲ្យបាន​មុន​ឆ្នាំ​ 2020​ ហើយ​ខ្លួន​ក៏​បាន​ស្នើរ​សូមឲ្យ​មាន​ការចូលរួ​ម​ប្រឹងប្រែង​ពី​ប្រទេស​ដទៃ​ផងដែរ​ព្រោះថា​ផ្កាយព្រះគ្រោះ​និង​បង្ក​គ្រោះថ្នាក់​និង​ការគំរាមកំហែង​ដល់​ពិភពលោក​ទាំងមូល​មិនមែន​តែ​រុ​ស្សី​នោះទេ​៕​

មតិយោបល់