ព័ត៌មានជាតិ

រថយន្តក្រុង​កាប់​ពី​តូ​លបើក​កិន​គម្រប​លូ​ផុង​គាប​ជាប់​កង់​ក្រោយ​ទៅមុខ​លែងរួច​

​ភ្នំពេញ ៖ រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​កាប់​ពី​តូ​ល​មួយគ្រឿង បាន​បើក​កិន​ពី​លើ​គម្រម​លូ​បណ្តាល​ឱ្យ​កង់​ខាងក្រោយ​រថយន្ត​ផុង​គាប​ជាប់​ទៅ​មុខ​លែង​រួច​កាលពី​វេលា​ម៉ោង​៨ និង​២០​នាទី យប់​ថ្ងៃ ទី ២៨ ខែ​ឧសភា ឆ្នាំ ២០១៤ នៅ​ចំណុច​ស្តុប​អ​រឬស្សី តាម​បណ្តោយ​ផ្លូវ​លេខ ១៨២ កែង​ផ្លូវ​លេខ ១៦៣ ស្ថិតនៅក្នុង សង្កាត់ អូរ​ឬ​ស្សី​៣ ខណ្ឌ​៧​មករា ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្តក្រុងរ​បស់​ក្រុមហ៊ុន​កាប់​ពី​តូ​ល មួយគ្រឿង ពណ៌​ស​-​ផ្កាឈូក បាន​បើកបរ​តាមផ្លូវ​១៦៣​ក្នុង​ទ​សដៅ ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុចកើតហេតុ ក៏​បាន​បត់​ស្តាំ​ឡើង​មក​ផ្លូវ​១៨២ តែ​ដោយសារ​ផ្លូវ​ត្រង់នោះ​កំពុងតែ​ស្ថាបនា​ដាក់លូ ពេល​នោះ​រថយន្ត​ក៏​បាន​បើក​ឡើង​ទៅ​ខាងស្តាំ​ដៃ​បណ្តាល​ឱ្យ​កង់​ក្រោយ​រថយន្ត​កិន​ពីលើ​គម្រប​លូ​ផុង​គាប​ជាប់​ទៅ​មុខ​លែងរួច ។​
​ក្រោយពេល​កើតហេតុ​ចៅសង្កាត់​អូរ​ឬ​ស្សីបី​បាន​ឱ្យ​ក្រុមហ៊ុន​ដឹក​អ្នកដំណើ​រកាប់​ពី​តូ​ល​ធ្វើការ​ជួសជុល​ការខូតខាត​គម្រប​លូនេះ​ឡើងវិញ​៕

2014-05-29_092121

មតិយោបល់