ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ភ្លើងឆេះព្រៃនៅតែបន្តបក់បោកយ៉ាងខ្លាំងនៅទិសបូព៌ាក្នុងប្រទេសរុស្ស៊ី

រុស្ស៊ី: នាយកដ្ឋានព្រៃឈើប្រចាំតំបន់បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ភ្លើងឆេះព្រៃបានបំផ្លាញផ្ទៃដីប្រហែល ៩.០០០ហិកតា នៅទិសបូព៌ាក្នុងប្រទេសរុស្ស៊ី ដែលវាបានឆាបឆេះអស់រយៈពេលជាង ២៤ម៉ោងកន្លងមកហើយ។ នេះបើយោងតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៧ កក្កដា ឆ្នាំ២០១៦នេះ។

នាយកដ្ឋានព្រៃឈើដដែលនេះបានបន្តឲ្យដឹងថា ភ្លើងឆេះព្រៃចំនួន ២០កន្លែង ត្រូវបានគេរាយការណ៍មកថា នៅក្នុងរដ្ឋធានី Yakutsk, Magadan, Khabarovsk និង Chukotka ។ ក្រុមអ្នកពន្លត់អគ្គិភ័យប្រហែល ៥០០នាក់, ប្រើប្រាស់រថយន្តពន្លត់អស់ ៤៦ គ្រឿង និងយន្តហោះចំនួន ៦គ្រឿង ត្រូវបានគេកេណ្ឌដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃនេះ។

តំបន់ទិសបូព៌ានេះ ត្រូវបានប៉ាន់ស្មានភ្លើងឆេះព្រៃអស់ ១.០៤៧ នៅឆ្នាំនេះពោលគឺច្រើនជាងឆ្នាំរាល់ដង បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

សូមជម្រាបថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងរដូវក្តៅពីមួយឆ្នាំទៅមួយឆ្នាំចេះតែកើនឡើងនូវកម្តៅផែនដី នៅឯទិសបូព៌ារបស់រុស្ស៊ី ដែលជាហេតុបង្កឲ្យមានភ្លើងឆេះព្រៃយ៉ាងងាយបំផុត៕
r02_24556793

មតិយោបល់