កូរ៉េៈ នេះជាលើកទី ២ ហើយដែលកូរ៉េខាងជើង បានបាញ់មីស៊ីលនាពេលថ្មីៗនេះ បន្ទាប់ពីការបាញ់សាកល្បងមីស៊ីល មិនស្គាល់អត្តសញ្ញាណចំនួន ២ គ្រាប់ ចូលសមុទ្រជប៉ុន កាលពីថ្ងៃទី ២ ខែមីនាកន្លងទៅ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍នៅថ្ងៃច័ន្ទនេះ ដោយដកស្រង់សម្តីនាយសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) ថា ប្រទេសកូរ៉េខាងជើង បានបាញ់បង្ហោះមីស៊ីលយ៉ាងហោចណាស់ចំនួន ៣ គ្រាប់ ចូលសមុទ្រជប៉ុន។
ដោយ JCS បានឲ្យដឹងទៀតថា គ្រាប់មីស៊ីល ដែលបានបាញ់នោះ ចេញពីភាគខាងកើត នៃទីប្រជុំជន Sondok ក្នុងខេត្ត South Hamgyong របស់ប្រទេសកូរ៉េខាងជើង។
ខណៈដែលយោធារបស់កូរ៉េខាងត្បូង កំពុងតាមដានស្ថានការណ៍ ក្នុងករណីមានការបាញ់បន្ថែម និងរក្សាឥរិយាបថត្រៀមខ្លួន រួចជាស្រេច៕
មតិយោបល់